វីដេអូ ៣នាទីជាង ក្នុងកម្មវិធិស៊ីអារម្មណ៍របស់ស្ថានីយទូរទស្សភីអិនអិន ជាមួយនឹងឈុតឆាកសម្តែងផ្ទាល់របស់តារាសម្តែងវ័យក្មេងដែលកំពុងល្បីខ្លាំងក្នុងវិស័យសិល្បះ ដែលបានគ្រងតំណែងជាតួឯកស្រីឈ្មោះនាង នី និងត្រូវជាប្រពន្ធពស់កេងកងផងដែរនោះ កញ្ញា ដួង ម៉ានិច បានធ្វើឲ្យទស្សនិកជនព្រឺរោមតែម្តង ដោយសារតែកញ្ញាសម្តែងផ្ទាល់ជាមួយពស់ដ៏ធំ ដែលជាឈុតឆាកមួយ ក្នុងរឿង «ពស់កេងកង» ដែលនឹងចាក់ផ្សាយក្នុងស្ថានីយទូរទស្សន៍ភីអិនអិន បើតាមការបង្ហោះឈុតខ្លះក្នុងបណ្តាញសង្គមហ្វេសបុក ឃើញថាឈុតខ្លះៗនៃរឿងនេះ គឺពិតជាល្អមើលជក់ចិត្តមែនទែន!! ព្រោះថាមានឈុតដេកជាមួយនឹងសត្វពស់ថ្លាន់ពិតៗ ហើយព្រមទាំងឈុតស៊ីអារម្មណ៍ដទៃៗទៀតផងដែរ ។ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

SHARE