Loading...

បើ​យើង​គ្រាន់តែ​មើលនឹង ភ្នែកដោយ​មិន​បាន​ធ្វើការ ​ធ្វើការពិសោធន៍អ្វីសោះ វា​​ពិតជា​ពិបាក​ដឹងថា​ទឹកឃ្មុំ​សុទ្ធ ឬក៏​មិនសុទ្ធ​ណាស់។ ដូច្នេះហើយ​​ តើត្រូវ​ប្រើ​វិធីអ្វីខ្លះ​ដើម្បី​ ឲ្យដឹងថា​ទឹកឃ្មុំ​របស់​អ្នក​សុទ្ធ ឬមិនសុទ្ធ? ទោះបីជាយ៉ាងណានៅតែ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដែល អ្នកអាច​ធ្វើតេស្តដឹងថា​ទឹក​ឃ្មុំ​សុទ្ធ ឬមិនសុទ្ធ។

ធ្វើតេស្ត​ដោយប្រើទឹក

Loading...

វិធីមួយយ៉ាង​មាន ប្រសិទ្ធិភាព​ដើម្បីឲ្យ​ដឹងថា ទឹកឃ្មុំ​របស់​អ្នកសុទ្ធ ឬមិន​សុទ្ធ។ ចាក់​ទឹកឃ្មុំ ១ស្លាបព្រាបាយ​ចូល​ទៅ​ក្នុងទឹក ១ កែវ។ ប្រសិនបើ​អ្នក​ឃើញ​ថា​វារលាយ ទឹកឃ្មុំ​នេះ​មិន​សុទ្ធ​ទេ ព្រោះវា​រលាយ​នៅ​ក្នុងទឹក។ ទឹកឃ្មុំ​សុទ្ធតែង​តែកើត ​ជាដុំៗ​នៅពេល ចាក់​ចូល​ទៅ​ក្នុងទឹក។

ធ្វើតេស្ត​ដោយប្រើភ្លើង
ត្រូវមានការ​ប្រុងប្រយ័ត្ត ​ក្នុងពេល​កំពុងធ្វើ​តេស្ត​ដោយ ​ប្រើវិធីនេះ។ ទឹកឃ្មុំ​ជារបស់​ដែល​ដុតឆេះ។ យក​ទានដែល​មាន ប្រឆេះអំបោះ​កប្បាស រួចចាក់​ទឹកឃ្មុំ​ចូល​ពីលើ​ប្រឆេះនោះ។ ឥលូវ​ដុត​ភ្លើង។ ប្រសិនបើ​ប្រឆេះ​ចាប់​ផ្តើម​ឆេះឡើង បានន័យ​ថា​ទឹកឃ្មុំ​សុទ្ធ។ បើ​មិន​ដូច្នេះ​ទេប្រាកដ​ជាមាន​វត្តមាន​ទឹកក្នុង​ទឹកឃ្មុំជាពុំខាន។
ធ្វើតេស្ត​ដោយ​ប្រើក្រដាសអ្នកត្រូវយក​ក្រដាស​ផ្តិត។ ចាក់ទឹកឃ្មុំ ១ ដំណក់​ពីលើក្រដាស។ ប្រសិនបើ​ទឹកឃ្មុំ​មិនសុទ្ធទេ ក្រដាស​នឹង​ស្រូបយក​ទឹកឃ្មុំ។ ទឹកឃ្មុំសុទ្ធ​នឹង​មិន​ជ្រាបចូល​ក្រដាស​ឡើយ។

ធ្វើតេស្ត​ដោយ​ប្រើក្រណាត់
ចាក់ទឹកឃ្មុំ ២-៣ ដំណក់​លើ​ក្រណាត់។ ទឹកឃ្មុំ​មិនសុទ្ធ​នឹង​ជ្រាបចូល​ក្រណាត់។ អ្នកក៏​អាច​សាកល្បង​រកទឹក ឃ្មុំ​សុទ្ធ​ដោយ​ប្រើវិធី​ផ្សេង។ សម្អាតទឹកឃ្មុំ​ចេញ​ពីលើក្រណាត់។ ប្រសិន​បើ​អ្នក​ឃើញ​ថាគ្មាន ​ស្នាម​ប្រឡាក់​លើក្រណាត់​ទេនោះ បញ្ជាក់​ថា​វាជា​ទឹកឃ្មុំសុទ្ធ។

ធ្វើតេស្ត​ដោយ​ប្រើ​ជាតិ​អាល់កុល
យក​ទឹកឃ្មុំ និង​ជាតិ​អាល់កុល ​ក្នុង​បរិមាណ​ស្មើគ្នា រួច​ចាក់​ចូល​ក្នុង​កែវមួយ។ ទឹកឃ្មុំសុទ្ធ​នឹង​កើតជាដុំៗ ចំណែក​ឯទឹកឃ្មុំ​មិនសុទ្ធ​នឹង​រលាយ​ក្នុង​ទឹកអស់។ ប្រសិន​ទឹកឃ្មុំ​មិន​សុទ្ធ អ្នក​នឹង​ឃើញថា​ទឹក​មិនថ្លា​ឡើយ ក្រោយពេល​ធ្វើពិសោធន៍រួច។

ធ្វើតេស្តដោយ​ដុតកម្តៅ
អ្នកប្រហែល​ជា ធ្លាប់​បាន​លឺកន្លងមក​ថា ទឹកឃ្មុំ​មិនត្រូវ​ឲ្យដុតកម្តៅ​ឡើយ។ ព្រោះកម្តៅ​អាច​ធ្វើឲ្យ​ទឹកឃ្មុំពុល។ តែទោះបីជា​យ៉ាង​ណាក៏ដោយ គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​អាច​បង្ហាញ ​ពីការពិត​នៃបញ្ហា​នេះបាន​ឡើយ។ ដូច្នេះ យកទឹកឃ្មុំ​បន្តិច​ដុតកម្តៅ។ ទឹកឃ្មុំសុទ្ធ​នឹងក្លាយ​ជាស្ករ ឯទឹកឃ្មុំ​មិនសុទ្ធវិញ​អ្នក​អាច​មើល​ឃើញ​មានពពុះ។

ធ្វើតេស្ត​ដោយ​ប្រើនំប៉័ង
សាកល្បង​វិធីនេះ​ចំពោះ អាហារ​ពេលព្រឹក​របស់​អ្នក។ ទឹកឃ្មុំ​សុទ្ធតែងតែ​ធ្វើឲ្យ​នំប៉័ង​រឹង។ ប្រសិនបើ​មិនមែន​ជាទឹកឃ្មុំ​សុទ្ធទេ នំប៉័ង​នឹងក្លាយ​ជាសើម ហើយ​ទ្រោម។ វាក្លាយ​ជាបែបនេះ​ដោយ សារ​តែ​មាន​ជាតិសំណើម។

ហិតក្លិន
អ្វីដែល​សំខាន់​បំផុត ប្រសិនបើ​ទឹកឃ្មុំរបស់​អ្នក​មិនសុទ្ធទេ វា​នឹង​ធុំក្លិន​ជូរ។ អ្នក​ក៏អាចមើល​ឃើញពពុះសៗ​នៅលើទឹក​ឃ្មុំផងដែរ។ យល់ល្អត្រូវ​បោះវា​ចោល​ភ្លាមៗ។ ទឹក​ឃ្មុំ​សុទ្ធ​មាន​ក្លិន​ស្រាល៕

loading...
SHARE