កំពង់ស្ពឺ៖ ហេតុការណ៍ក្រុមកម្មការិនី ពុលក្រសាំង និងសណ្តែកគួ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ក្រុមកម្មការិនីចំនួន៨នាក់ បាននាំគ្នាទិញក្រសាំងបុកសណ្តែកគួហូបជាមួយបាយ មុនចូលធ្វើការស្រាប់ពុលចុកពោះរាគក្អួត រហូតដល់ខាងរោងចក្រយករថយន្តដឹកទៅសង្គ្រោះ ឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។


កម្មការិនីម្នាក់ឈ្មោះ សុខ សៅរិន អាយុ២៦ឆ្នាំ រស់នៅភូមិស្តៅសារ ឃុំទព័មាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បាននិយាយថា គាត់ធ្វើនៅក្នុងរោងចក្រផលិតស្បែកជើងយីហោជេរ៍ផារេសិន ស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺថា បាននាំគ្នាទិញការសាំងបុកជាមួយសណ្តែកគួ ហើយនាំគ្នាហូបមុនចូលធ្វើការស្រាបតែពុលក្អួតរាគ និងចុកពោះ ទើបខាងរោងបានយករថយន្តដឹកពួកគាត់មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយពីក្រុមគ្រួពេទ្យបានចាក់ថ្នាំ និងសារ៉ូមបន្សាប់ជាតិពុល ទើបជំងឺធូរស្រាលវិញ។ ចំណែកខាងបងប្អូនកម្មការិនីដែលត្រូវហូបបាយថ្ងៃត្រងនោះ ខាងរោងចក្របានឲ្យក្រសាំងបុកជាមួយសណ្តែកគួចោលទាំងអស់ ដើម្បីកុំឲ្យពុលទៀត។ ចំណែកខាងលោកគ្រួរពេទ្យបានបញ្ជាក់ថា ក្រុមកម្មការិនីពិតជាពុលផ្លែក្រសាំងមែន ហើយគាត់បានចាក់ថ្នាំបន្សាបឲ្យពួកគាត់រួចហើយ គ្រាន់តែឲ្យគាត់សម្រាកមួយថ្ងៃ ចាំឲ្យពួកគាត់ចូលធ្វើការវិញ៕


SHARE