Loading...

ជារឿងមួយដែល សំរាប់រំលឹកដល់អ្នកដែលចូលចិត្តផឹកគ្រឿងស្រវឹង ច្រើនជាប្រចាំដោយបុរសម្នាក់ដែលផឹកគ្រឿងស្រវឹងប្រចាំ ធ្វើអោយមានឈាមចេញតាមប្រព័ន្ធរំលាយអាហារ ហើយក្អួតចេញមកសុទ្ធតែឈាម ។ឈាមដែលក្អួតចេញមករាវៗដាក់នៅក្នុងចានដែក មើលហើយពិតជាគួរអោយខ្លាច។

ប្រភពពីហ្វេសប៊ុគបានស៊ែររូបភាពនិងសរសេរថា ៖
នេះជាតួរយ៉ាងសំរាប់អ្នកដែលផឹកប្រភេទសុរាជាប្រចាំ ទោះជាពេលនេះលោកអ្នកមានសុខភាពរឹងមាំក៏ដោយ តែវាអាចនឹងអោយផលក្នុងរយៈពេលច្រើនឆ្នាំ ។

មនុស្សមួយចំនួនផ្ដាច់ស្រាច្រើនឆ្នាំទើប ធ្លាក់ខ្លួនឈឺក៏មាន ដូចលោកអ៊ុំម្នាក់នេះ គាត់បានផ្ដាច់ស្រា ៣ឆ្នាំមកហើយ តែគាត់បានឈឺ ពេលមកមន្ទីរពេទ្យគ្រូពេទ្យបានជួយយកឈាមចេញពីក្រពះក្នុងចំនួយច្រើនគួរអោយខ្លាច មូលហេតុចំបងគឺមកពីការផឹកស្រា ដែលវាបានហុចផលអោយគាត់នៅពេលនេះ។

loading...
SHARE