ស្រុកអង្គស្នួល៖ ករណីឆក់ចរន្តអគ្គីសនី(ស្លាប់)កើតហេតុនៅកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ម៉ោងប្រហែល២២:២០នាទី នៅចំណុចក្នុងផ្ទះកៀនទ្វារ ខាងមុខភូមិ ត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួន ខេត្តកណ្តាល ។

ក្មេងរងគ្រោះឈ្មោះ ឆុំ រតនី ភេទប្រុស អាយុ១ឆ្នាំ៧ខែ ជនជាតិខ្មែរ នៅក្នុងបន្ទុកឪពុកម្តាយ នៅភូមិ/ឃុំ/ស្រុកកើតហេតុខាងលើ។ សភាពនៃរឿងហេតុ
តាមការបំភ្លឺម្តាយឈ្មោះ ជា ឡែន ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរកសិករ បានឲ្យដឹងថា កូនរបស់គាត់បានដើរលេងពេញក្នុងផ្ទះហើយគាត់ដេកលេងលើគ្រែនៅមុខបន្ទប់ក្នុងផ្ទះ ស្រាប់តែឮ កូនស្រែយ៉ៃ គាត់ក៏ក្រោកពីលើគ្រែ ក្រឡេកឃើញកូនដួលផ្កាប់មុខ ទៅលើធុងដាក់សម្ភារៈពេលនោះ គាត់ក៏ទៅលើកកូនឡើងឃើញដៃកាន់ដែក កាំម៉ូតូ ពេលនោះកូនក៏បាត់មាត់ ហើយក៏នាំគ្នាយកក្មេងរងគ្រោះទៅមន្ទីរពេទ្យសម្ភព ម៉ិញ វុទ្ធីបែកចាន ទៅដល់លោកគ្រួពេទ្យពិនិត្យថា ក្មេងរងគ្រោះបានស្លាប់ទៅហើយ ក្រុមគ្រួសារក្មេង រងគ្រោះក៏យកសាកសពមកផ្ទះវិញ។

ផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ពិនិត្យ សព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនក្មេងរងគ្រោះ នគរបាលប៉ុស្តិ៍។ ការសន្និដ្ឋានរបស់លោកគ្រូពេទ្យក្មេង រងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គីសនីសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី៕

SHARE