Loading...

កាលពីប៉ុន្មានថ្ងៃមុននេះ ម្តាយតារាសម្តែង និង ចម្រៀង បញ្ញាសិទ្ធិ ត្រូវបានគេដឹងថា ធ្លាក់ខ្លួនឈឺដោយសារជំងឺលើសឈាមធ្វើទុក្ខខ្លាំង និង បានព្យាបាលពេទ្យក្នុងស្រុក ហាក់មិនបានធូរស្រាលនោះ លោកក៏បានសម្រេចបញ្ជូនម្តាយ ទៅព្យាបាលនៅមន្ទីរពេទ្យខ្មែរ សុរិន្ទឯប្រទេសថៃភ្លាមៗ ។

បន្ទាប់ពីបញ្ជូនទៅ មន្ទីរពេទ្យនៅប្រទេសថៃ និង ក្រោយទទួលបាន ការព្យាបាលមួយរយៈ នៅពេលនេះស្ថានភាព ជំងឺម្តាយរបស់តារាសម្តែង និង ចម្រៀង បញ្ញាសិទ្ធិ ហាក់បានធូរស្បើយជាងមុនហើយ ។ ទោះបីយ៉ាងណា នៅពេលនេះម្តាយរបស់តារាសម្តែង និង ចម្រៀង បញ្ញាសិទ្ធិ នៅតែត្រូវការចុះឡើងទៅពិនិត្យ និង តាមដានបន្តទៀតតាម វេជ្ជបញ្ញាពេទ្រនៅប្រទេសថៃដដែល ដែលតម្រូវឱ្យលោកត្រូវ ការចំណាយលើបញ្ហា នេះបន្តជាលំដាប់ ។

បើតាមព័ត៌មាន ពេលម្តាយលោក បញ្ញាសិទ្ធិ សម្រាកព្យាបាលនៅគ្លីនិកក្នុងស្រុកនោះ គឺលោកបានចំណាយ អស់ប្រាក់ប្រមាណជា ៣០០០ ដុល្លារហើយ លុះលោកបញ្ជូនទៅពេទ្យប្រទេស ថៃក៏ត្រូវការចំណាយបន្ថែមទៀត ដែលធ្វើឱ្យលោកមានការ ពិបាកចិត្តជាខ្លាំងលើបញ្ហានេះ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្នុងកំលុងពេលដែលម្តាយលោក បញ្ញាសិទ្ធិ កំពុងមានជំងឺធ្វើទុក្ខខ្លាំង ហើយត្រូវលោកបញ្ជូនទៅទទួលការព្យា បាលនៅពេទ្យប្រទេសថៃនោះ គេបានដឹងថាថ្លៃចំណាយលើការពិនិត្យ និង ព្យាបាលទាំងអស់បានលោកឧកញ៉ា ឌួង ឆាយ ជាអ្នករ៉ាប់រង ។ នេះបើតាមលោក បញ្ញាសិទ្ធិ ផ្ទាល់បានឱ្យដឹងកាលពីថ្មីៗនេះ ។

ជាមួយនឹងទឹកចិត្តដ៏ ថ្លៃថ្លាដែលលោកឧកញ៉ា ឌួង ឆាយ បានជួយលោកក្នុងពេល កំពុងមានអាសន្ននេះដែរ តារាសម្តែង និង ចម្រៀង បញ្ញាសិទ្ធិ មានក្តីរំភើបយ៉ាងខ្លាំង និង សឹងទប់ទឹកភ្នែកមិនបាន ដែលខ្លួនបានទទួលការយកចិត្តទុកដាក់ និង ការទំណុបបម្រុងពីលោកឧកញ៉ា ឌួង ឆាយ សម្រាប់លើកនេះ ហើយលោកចាត់ទុកថានេះ ជាគុណបំណាច់ដ៏ធំធេងមួយ ផងដែរសម្រាប់លោកពីសំណាក់ លោកឧកញ៉ា ឌួង ឆាយ

Loading...

loading...
SHARE