Loading...

ខេត្តកំពត៖ រមណីដ្ឋានភ្នំបូកគោនេះស្ថិត នៅចម្ងាយ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពតហើយឧទ្យាន ជាតិភ្នំបានរកឃើញដោយ ជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី13-4-1922 ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្តិ។ កាលសម័យរាស្រ្តនិយម គេបានកសាងសំណង់សាធារណៈ ជាច្រើនប្តែក្លាយជាបូរីមួយ។ ទទឹមនឹងនោះមានកន្លែងទឹកជ្រោះមួយ នៅតំបន់ទឹកធ្លាក់ ៣ ថ្នាក់ ពពកវិល ” ដែលមាន ចំងាយ ៧គ.ម ពីទីនោះ។ ភ្នំបូកគោស្ថិតនៅរយៈកម្ពស់១០៧៥មែត្រ មានខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងសែនមនោរម្យក្រៃលែង ជាមួយនឹងដើមឈើ ធំៗ និងផ្ទាំងថ្មដែលមានរាងដូចជាសត្វ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈ ជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ ។

នៅចម្ងាយ៧គីទ្បូមែត្រពី ភ្នំបូកគោមានកន្លែងសម្រាប់ ងូតទឹកកំសាន្ត ដែលស្ថិតនៅកន្លែងទឹកធ្លាក់។ ទីនោះមានឈ្មោះថាពពកវិល។ រីឯនៅលើកំពូលភ្នំវិញគេ អាចមើលឃើញទិដ្ឋភាព ដ៏ស្រស់ស្អាតនៃ ពីលើកំពូលភ្នំបូកគោគេអាចមើល ឃើញទិដ្ឋភាពខ្លះៗ នៃទីក្រុងកំពត កែបនិង ខេត្តព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រខៀវស្រង៉ាត់ ធំល្វឹងល្វើយជាប់ជើងមេឃ។

Loading...


ប្រភព៖ samboads.com

loading...
SHARE