Loading...

បញ្ហា «ជីវិតគូរ» បើសិនជាពេលខ្លះយើងប្រើ អារម្មណ៍ច្រើនជាងហេតុផល វាអាចនឹងទទួលលទ្ធផល មិនល្អនៅទីបំផុតក៏ថាបាន។
នេះគឺជារឿងរបស់ »គូរស្វាមីភរិយាមួយគូរ» ដែលបានរៀបការរស់នៅ ជមួយគ្នាយូរមកហើយ តែភរិយាបែរជាបានជួបអ្នក ដែលនាងមានអារម្មណ៍ថា គេល្អជាងស្វាមី ភរិយាគិតថាចង់សុំស្វាមីលែងលះ តែនាងប្ដូរចិត្តភ្លាមៗពេលបាន លឺសំដីមួយឃ្លាចេញមកពីមាត់ស្វាមី៖

ដំណើររឿងនេះដំបូងគឺ ប្ដីប្រពន្ធមួយគូរនេះបានរៀបការ រហូតមានកូនជាមួយគ្នាផង នៅក្នុងថ្ងៃមួយប្រពន្ធបាន ជួបប្រុសម្នាក់ដោយចៃដន្ត នាងមានអារម្មណ៍ចូល ចិត្តគេមិនតែប៉ុន្នោះ នាងប៊ិះនឹងមានទំនាក់ទំនង ស៊ីជំរៅទៀតផង។ ប្រុសម្នាក់នោះ មានលក្ខណៈល្អណាស់ ជាមនុស្សអធ្យាស្រ័យ រូបសម្បត្តិក៏ល្អ នាងឆ្ងល់ក្នុងចិត្តថាហេតុអ្វីទើបនាងទៅមានចិត្តលើគេ ទាំងខ្លួនឯងមានប្ដីមានកូនរួចទៅហើយ។
ចំណែកប្ដីរបស់នាង យល់ថាប្រពន្ធដូចជាផ្លាស់ប្ដូរទៅគាត់បានត្រឹមតែសួរក្នុងចិត្តខ្លួនឯងថា ពិធីរៀបការរបស់ពួកគេវាសាមញ្ញពេកទេដឹង ឬពេលខ្លះនាងអាចអផ្សុក ឬនាងត្រូវការអារម្មណ៍ស្រលាញ់ យល់ចិត្តដូចកាលពីស្រលាញ់គ្នាដំបូង។នាងជាមនុស្សស្រីដែលចូលចិត្តនៅតែក្នុងផ្ទះ មិនចេញទៅណា នាងនៅក្នុងផ្ទះមួយថ្ងៃមិនញ៉ាំអីសោះ ក៏នាងមិនដែលចេញទៅក្រៅដែរ តែក្រោយពីនាងបានស្គាល់ជាមួយគេនោះ នាងផ្លាស់ប្ដូរទាំងស្រុង។

health.haijai.com

ប្ដីសំរេចចិត្តសួរប្រពន្ធត្រង់ៗថា​« អូនជួបអ្នកដែលធ្វើអោយ អូនសប្បាយចិត្តមែនទេ ប្រពន្ធសំលាញ់»
ប្រពន្ធងក់ក្បាលរួចតបថា «អ៊ឺ!»
ប្ដីប្រញ៉ាប់ឆ្លើយទៅថា «ចឹងល្អ ! តែត្រូវប្រយ័ត្នខ្លួន អោយបានល្អផង ហើយរក្សារគំលាតពួក យើងអោយឆ្ងាយបន្តិចទៅ»
ប្រពន្ធក៏តប់ទៅវិញថា «នៅឆ្ងាយគ្នា ? ចុះពេលអូននឹងគេមានទំនាក់ទំនង ដល់ដំណាក់កាលនោះ យើងលែងលះគ្នាបានទេ?»
ប្ដីក៏តបថា «មិនបាន ! បានហើយបងមិននិយាយរឿងមិន បានប្រយោជន៍នេះទៀតទេ »

ប្ដីនិយាយបន្តថា «ប្ដីប្រពន្ធទាំងអស់រៀបការហើយ ក៏ដូចពួកយើងនេះឯង នៅជាមួយគ្នាយូរៗទៅត្រូវតែមានការធុញទ្រាន់គ្នាខ្លះជារឿងធម្មតា ។អោយបងធ្វើអោយអូនមានអារម្មណ៍ ដូចកាលពីយើងស្គាល់គ្នាដំបូងៗ វាពិតជាមិបអាចទៅរួចទេ គូរស្នេហ៍ជាច្រើនដែលបានរៀបការ ហើយក៏លែងលះគ្នា ព្រោះតែការលែងលះ មិនមែនដោយសារយើងបានរៀបការ ឬអត់នោះទេ មិនថារៀបចំពិធីធំយ៉ាងណា លែងគង់តែលែងដដែល។ ថ្ងៃនេះអូនមើលឃើញគេល្អ អាចមកពីអូនប្លែកចិត្តប្លែកអារម្មណ៍ រហូតគិតថាគេល្អជាងបង តែពេលខ្លះអូនអាចភ្លេចក៏ថាបានណា ព្រោះបើអូនរៀបការជាមួយគេ រស់នៅជាមួយគ្នាយូរៗទៅ អូនអាចនឹងដឹងថា បញ្ហារវាងអូននឹងបងពេលនេះ អាចកើតឡើងលើអូននឹងគេម្ដងទៀតក៏ថាបានដែរ។
ពួកយើងទាំង ២ ចាប់ផ្ដើមដោយមិនច្បាស់នៅ ក្នុងចិត្តរហូតមានកូនជាមួយគ្នា ទិញផ្ទះជាមួយគ្នា ទិញឡានជាមួយគ្នា លុយគ្រប់កាក់គ្រប់ សេនដែលយើងរកបាន គឺនៅលើផ្ទះ នៅលើកូនរបស់យើងទាំងពីរ ហើយចុះអូននឹងគេ ? ចាប់ផ្ដើមដោយនៅផ្ទះផ្សេងពីរគ្នា ថែមទាំងខាងស្រីមានប្ដីមានកូននៅជាប់នឹងខ្លួន បែបនេះអ្នកណាដែលនឹងទទួលយកបាន ពេលដែលក្ដីស្រលាញ់បង្កើតមកជាមួយ នឹងភាពរញ៉េរញ៉ៃមិនដាច់ស្រលះ ចុងក្រោយម្នាក់ៗក៏បែកគ្នាទៅមានអ្នកថ្មីរៀងៗខ្លួន ។ដល់ពេលនោះ អូនអាចនឹងគិតចង់ ទាញពេលវេលាអោយ ថយក្រោយមកពេលនេះក៏ថាបាន បងនិយាយច្រើនហើយ បើអូននៅតែគិតថាចង់ទាក់ទង ជាមួយគេងូនទៅចុះ»

ក្រោយពីប្ដីនិយាយចប់ ធ្វើអោយប្រពន្ធប្ដូរចិត្តទាំងស្រុង នាងអោបប្ដីយ៉ាងណែន ហើយនាងយំយ៉ាងខ្លាំង ថ្ងៃបន្ទាប់ៗនាងឈប់និយាយពីការលែងលះទៀតហើយ ។ពិធីរៀបការ វាក្រាន់តែជាការ រៀបចំអោយសង្គមបានដឹងលឺ ពីទំនាក់ទំនងរវាងមនុស្សពីរនាក់ តែក្រោយពីរៀបការការទទួលខុសត្រូវវាសំខាន់បំផុត កុំទៅទាមទារអ្វីលើសលប់ពីមនុស្សដែលយើងស្រលាញ់ គិតថាបាននៅជាមួយគ្នា ពេលនេះវាល្អណាស់ហើយ។

ប្រភព៖ KhmerNews.News

loading...
SHARE