Loading...

ក្រូចសើច​ គឺជារុក្ខជាតិដែលយើងអាច យកមកបរិភោគទាំងស្លឹក​ និងផ្លែ​ មិនតែប៉ុន្នោះយើងអាចយកក្រូចសើច មកធ្វើជាភេសជ្ជៈសំរាប់សុខភាពទៀតផង។

ភេសជ្ជៈធ្វើពីក្រូចសើច​ មានប្រយោជន៍ជួយអោយ សារពាង្គកាយមានដំណើរការល្អ និងជួយកំចាត់ជាតិពុលក្នុងរាងកាយ។ជាពិសេស សំរាប់អ្នកដែលមានបញ្ហា ខ្លាញ់នៅក្នុងសរសៃឈាម​ សូមសាកល្បងពិសារទឹកក្រូចសើច អ្នកនឹងទទួលបានផលគួរជាទីពេញចិត្ត។ខាងក្រោមនេះ ជារបៀបធ្វើទឹកក្រូចសើចងាយៗ​​ និងមានរសជាតិឆ្ងាញ់ពិសារ៖
យកផ្លែក្រូចសើច ៤ ឬ​ ៥ផ្លែ ចិត្តសំបកចេញរួចច្របាច់យកតែទឹក នាំយកទឹកក្រូចសើចៅដាក់អំបិលបន្តិច​ ទឹកឃ្មុំ រួចយកក្រឡុកជាមួយទឹកកក ភ្លក់រសជាតិតាមចំណូលចិត្ត រយចពិសារបានជាការស្រេច។

Loading...

loading...
SHARE