Loading...

រឿងរ៉ាវនេះបានកើតឡើងលើ ម្ដាយជនជាតិតៃវ៉ាន់ គាត់ត្រូវជួបរឿងដែលធ្វើអោយ គាត់អស់សង្ឃឹម​ និងតក់ស្លុតបំផុតក្នុងជីវិតជាម្ដាយ​​។

ថ្ងៃនោះគាត់ត្រលប់មកដល់ផ្ទះ គោះទ្វារកូនស្រីក៏រត់មកបើកទ្វារអោយ កូនស្រីមកបើកទ្វារមានពាក់តែឈុតគ្របស្ដើងមួយប៉ុន្នោះ ធ្វើម្ដាយឆ្ងល់នឹងអាកប្បកិរិយាប្លែកៗរបស់កូន។
ម្ដាយក៏បានចូលទៅតាមមើល ដល់ក្នុងបន្ទប់របស់កូនស្រី​​ ពេលមើលក្នុងទូរសំលៀកបំពាក់​​ ស្រាប់តែឃើញប្រុសប្លែក មុខម្នាក់ដែលពួននៅក្នុងនោះ​ គាត់ប្រញ៉ាប់សួរទៅថា​ «​ ឯងជាអ្នកណា​ ? ហេតុអ្វីមកនៅក្នុងបន្ទប់កូនស្រីខ្ញុំ?» ស្មានមិនដល់ថាក្មេងប្រុសនោះ តបមកថា​«​មីងខ្ញុំសុំទោស​ ! »ហើយក៏រត់ចេញពីផ្ទះបាត់ទៅ។

បន្ទាប់មកម្ដាយដឹងថា ពិតជាមានរឿងអីកើតឡើង ទើបអោយកូនដេកលើគ្រែ​ ហើយពិនិត្យភាពខុសប្រក្រតីដោយខ្លួនឯងតែម្ដង ។ពេលពិនិត្យពេញខ្លួនមិន ឃើញមានអ្វីខុសប្លែក តែពេលដែលពិនិត្យដល់ផ្នែកខាងក្រោម ក៏មានក្លិនដូចទៅនឹងក្លិនទឹកកាមរបស់មនុស្សប្រុស ម្ដាយខឹងខ្លាំងណាស់នាំកូនស្រីទៅប្ដឹងប៉ូលីស។
នៅក្នុងតុលាការ ក្មេងប្រុសនោះមើលទៅ អាយុទើបតែ​១៩ឆ្នាំប៉ុន្នោះ​ គេនឹងកូនស្រីរបស់គាត់បាន ស្កាល់គ្នាតាមរយៈហ្វេសប៊ុគ គេបានសួរកូនស្រីគាត់ថា​ «អូនអាយុប៉ុន្មានហើយ នៅបរិសុទ្ធ ឬអត់?»ក្មេងស្រីបានឆ្លើយថា នៅបរិសុទ្ធ ។ក្មេងស្រីនោះក៏បានប្រាប់ទៅម្ដាយថា ក្នុងពេលនាងកំពុងតែឆាតទិញឥវ៉ាន់អនឡាញ​ ក៏ច្រលំផ្ញើរអាស័យដ្ឋានទៅក្មេងប្រុសអាយុ ១៩នោះ ក្រោយពីបានអាស័យដ្ឋានក្មេងប្រុស នោះប្រញ៉ាប់មករកក្មេងស្រី ដែលមានអាយុត្រឹមតែ ១៣ឆ្នាំដល់ផ្ទះ មកដល់មិនយូរប៉ុន្មានពួកគេក៏បានរួមភេទនឹងគ្នា។

ខណៈពេលកំពុងតែរួមភេទ ម្ដាយរបស់នាងក៏មកដល់ គោះទ្វារតែក្មេងប្រុសនោះនៅមិនឈប់ ទាល់តែម្ដាយរបស់នាងស្រែកហៅម្ដងទៀតទើបគេឈប់ ។ក្នុងតុលាការក្មេងប្រុសសារភាពថា គេនឹកស្មានថានាងមានអាយុ ១៨ ឬ ១៩​ឆ្នាំ មិនដឹងថនាងនៅមិនទាន់គ្រប់អាយុឡើយ ចុងក្រោយគេក៏ត្រូវជាប់គុក ៤ឆ្នាំព្រោះក្មេងស្រីនៅមិនទាន់គ្រប់អាយុ ។

Loading...

ប្រភព៖KhmerNews.News

loading...
SHARE