Loading...

ខេត្តកណ្តាល៖
កើតហេតុនៅថ្ងៃទី ១៣ ខែ កញា្ញ ឆ្នាំ២០១៧ វេលាម៉ោង ២១ និង៣០នាទី នៅចំណុចនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។


ជនរងគ្រោះឈ្មោះ វ៉ាន់ ទីង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក ៖
១ , អាគុយ ចំនួន ០១គ្រឿង ៤០ អំពែ ។
២ , អាំងវទ័រ ចំនួន ០១គ្រឿង ។

លោកវរសេនីយ៍ឯកសេងសុជាតិ អធិការស្រុកស្អាងបានឱ្យដឹងថា៖ មុនពេលកើតហេតុវេលាម៉ោង២១និង៣០ នាទី ឈ្មោះ វ៉ាន់ ទីង បានចេញពីផ្ទះទៅឆក់ត្រីនៅបឹងចុងភូមិព្រែករុន ហើយពេលដែលកំពុងដើរឆក់ ក៏ធ្លាក់ អន្លុងបណ្តាលដួលត្រូវឆក់អាំងវទ័រខ្លួនឯង។ ពេលនោះឪពុកជនរងគ្រោះឈរមើលឃើញភ្លើងពិលរបស់កូនមិនមានក៍សង្ស័យបានដើរទៅមើលឃើញ កូនដេកស្លាប់ដោយឆក់អាំងវទ័ររបស់ខ្លួនឯង។ក្រោយមកឪពុកឈ្មោះ បុិច វ៉ានបានយកកូនមកដល់ផ្ទះរបស់ខ្លួន រហូតដល់ម៉ោង០៧និង៣០នាទីព្រឹកនៅថ្ងៃ១៤ ខែកញ្ញា ២០១៧ ទើបរាយការណ៍មកសម្ថតកិច្ចប៉ុស្តិព្រែកគយ។ក្រោយពីកើតហេតុ ភ្លាម ៗកម្លាំងផ្នែកបច្ចេកទេសស្រុក សហការជាមួយកម្លាំងប៉ុស្តិព្រែកគយ និងមេភូមិ ក្រុមប្រឹក្សាឃុំ បានពិនិត្យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារឆក់ត្រីប្រាកដមែន ។ ដោយមានការអះអាងបញ្ជាក់ ពីឪពុកម្តាយជនរងគ្រោះនិងអ្នកភូមិ ។បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

Loading...


ប្រភព​: khrepoerter

(សូមជួយlike & share pag ផងដើម្បីទទួលបានពត៏មានថ្មីជាច្រើនទៀសូមអរគុណ)។

loading...
SHARE