Loading...

ភ្នំពេញៈ យុវជនមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿង ប្រដេញគ្នាក្នុងល្បឿនលឿនដល់ចំណុចផ្លូវកែងមិនប្រយ័ត្នជ្រុលបុករថយន្ដហាយឡែនឌ័រ ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ និងធ្លាក់ដាវសាំម៉ូរ៉ៃពីរដើចេញពីម៉ូតូ កាលពីវេលាម៉ោង១២៖១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១០៦កែងមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនមួយក្រុមជិះម៉ូតូ៥ទៅ៦គ្រឿង ប្រដេញគ្នាក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវលេខ១០៦ ទិសដៅពីកើតទៅលិច ពេលដែលមកដល់ចំណុចផ្លូវបំបែកជាបួន គឺមិនបន្ថយល្បឿននោះ ពេលនោះម៉ូតូម៉ាកស៊ុយស៊ូគីនិចមួយគ្រឿង ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 1Q-5992 ដែលជិះគ្នា២នាក់ នៅខាងមុចគេនោះក៏ជ្រុលទៅបុករថយន្ដហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AM-9664 ចំក្បាលរថយន្ដពេញទំហឹង បណ្ដាលឲ្យរងបួសបាក់ភ្លៅម្នាក់ និងម្នាក់ទៀតបោកទ្រូងរងរបួសធ្ងន់។ ភ្លាមៗនោះក៏ឃើញមានដាវសាំមូរ៉ៃពីរដើមធ្លាក់ចេញពីម៉ូតូនោះផងដែរ។ ចំណែកក្រុមម៉ូតូដែលជិះប្រដេញជាមួយគ្នានោះបានជិះគេចខ្លួនបាត់អស់។

ក្រោយពីកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដនិងម៉ូតូកម្លាំងជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់។ រីឯដាវសាំម៉ូរៃពិរដើមសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរងចាំហៅម្ចាស់ម៉ូតូទាំងពីរនាក់មកសាកសួរ៕

Loading...

loading...
SHARE