Loading...

ជយោ! លែងបារម្ភហើយអ្នកកើតឃ្លុងល្ពៅ ស្រែង ដំបៅរលួយមើលមិនជា ជំងឺស្បែកគ្រប់ប្រភេទ! ជួយចែកគ្នាដឹងផងស្លឹកនេះព្យាបាលយ៉ាងស័ក្តសិទ្ធ ដង្ហិត cassia alata មេថ្នាំព្យាបាលជម្ងឺស្បែក
ដើមដង្ហិតជារុក្ខជាតិទាប មានកំពស់១ម៥០ទៅ២ម ចូលចិត្តដុះក្បែរទឹក តាមច្រាំងអូរ ច្រាំងប្រឡាយទឹកតាមថ្នល់ ឬក្បែរព្រៃមាត់បឹង។ផ្កាព័ណលឿងមាស ជាចង្កោមល្អណាស់ រីកខែភ្លៀង ជ្រុះអស់ខែប្រាំង ខ្មែរយើងតែងនិយាយថាដង្ហិត “ប្រាំងសិក កន្តិកបួស”។ ផ្កានឹងស្លឹកដង្ហិតធំក្លិនអាក្រក់ តែគេដាំដង្លិតក្នុងសួនច្បារសាធារណះព្រោះគេស្រឡាញ់សម្ភសផ្កាវា។

ដើមដង្ហិត ជាដើមថ្នាំពូកែស័ក្តសិទ្ធិ ទទូលស្គាល់ក្នុងទ្វីបក្តៅ៣ គឺអាហ្វ្រិក អាមេរិក នឹងអាស៊ី Son efficacité est reconnue dans au moins trois continents (Afrique, Amérique et Asie) ។ នៅប្រទេសបារាំង ដើមដង្ហិត បានត្រូវគេបញ្ចូលឈ្មោះ ក្នុងសៀវភៅបញ្ជីថ្នាំរុក្ខជាតិសំរាប់ព្យាបាលជម្ងឺស្បែកគ្រប់ប្រភេទ remède universel des dermatoses ។

ដោយសារតែវាពូកែពេកក្នុងការព្យាបាលជម្ងឺស្រែង ជម្ងឺអង្គែស៊ី ទើបគេដាក់ឈ្មោះថាដើម(ថ្នាំ)ស្រែង dartrier (dartre =ស្រែង) ou ដើម(ថ្នាំ)អង្គែស៊ី buisson de la (teigne = អង្គែស៊ី) ។

ក្រៅពីជម្ងឺស្រែង ជម្ងឺអង្គែស៊ីក្បាល ដង្ហិតមានប្រសិទ្ធិភាព លើជម្ងឺស្បែកនីងជម្ងឺផ្សេងៗទៀតជាច្រើន។ ដើមដង្ហិតមានលទ្ធភាពអាចសំឡាប់មេរោគ antimicrobiennes, antibiotiques, បំបាត់ មេរោគផ្សិត antifongiques (trichomonase, aspergillus), បំបាត់មេរោគជម្ងឺរឺម antiherpétique, បំបាត់បរាសិត antiparasitaire។
ថែមលើនេះ វាអាចបញ្ចុះទឹកនោម diurétiques, បញ្ចេញទឹកប្រមាត៎ cholagogue, បញ្ចេញញើស sudorifiques, លាងសំអាតជាតិអាក្រក់ពីក្នុងខ្លួន dépuratives, បញ្ចុះលាមក laxatives et purgatives។
វាជាដើមថ្នាំស័ក្តសិទ្ធិ អាចព្យាបាលជម្ងឺស្បែកធម្មតា les dermatoses simples ឬជម្ងឺស្បែកក្លាយមានខ្ទុះ infectés voir purulentes។ គឺជាមេថ្នាំព្យាបាលជម្ងឺស្បែក សឹងតែគ្រប់ប្រភេទ = ជម្ងឺស្រែងរមាស់ les mycoses de la peau (même vaginales ជម្ងឺធ្លាក់ស, រលាករមាស់ទ្វាមាស),
ក្រមរស្រែង dartres, ស្រែងស៊ីស្បែកក្បាល teigne (អង្គែស៊ី), រមាស់ទឹកស៊ីជើង pied d’athlète, ស្អុយក្រចក onyxis et périonyxis,
រឺមមាត់ herpès labiale, រឺមទ្វាមាស herpès vaginale, កមរមាស់ gale, ត្រអក ស្រែងទឹកដោះកូនងែត eczéma, អង្គែក្បាល pellicules dans les cheveux,
រលាកគូថកូនងែត érythème fessière, ឃ្លង់ល្ពៅ taches de Lotha, ដំបៅរលួយ impétigo, ulcères, ជម្ងឺស្បែកឡើងខ្មិលរមាស់បែកស្រការ psoriasis ។ល។

ដើម្បីព្យាបាល គេបេះស្លឹកដែលនៅបៃតងខ្ចី យកមកបុកបំពោក ឬបុកលុញត្រដុសលើកន្លែងឈឺ frotter sur la zone affectée ឬបុកច្របាច់យកទឹកស្រស់ៗ លាបលើដំបៅ ២ទៅ៣ដងក្នុង១ថ្ងៃ។ គេអាចយកស្លឹកដាំទឹក យកទឹកលាងធ្វើអនាម័យស្រីៗ ឬយកទឹកមកលាងដំបៅ ឬយកមកខ្ពុលមាត់ព្យាបាលដំបៅ ព្យាបាលរឺមច្រាំងមាត់ ឈឺក។ គេអាចយកស្លឹកដាំទឹកផឹក (ជួយអោយស្រួលចេញស្លេស expectorant) ព្យាបាលជម្ងឺរលាកទងសួត bronchite ,

នឹង(ជួយអោយទឹកប្រមាត៎ចេញស្រួល cholagogue) ព្យាបាលជម្្ងឺខាន់លឿង ictère, jaunisse បានដែរ។
ដោយហេតុថា វាមានអនុភាពជាថ្នាំបញ្ចុះលាមក laxatives et purgatives មិនត្រូវផឹកថ្នាំដង្លិតដាំទឹកយូរពេលទេ ព្រោះអាចធ្វើទុករលាកពោះវៀន។ អាចយកស្លឹកដាំទឹកងូតក៍បាន ឬបុកដាក់ទឹកងូតក៍បាន បើដំបៅពេញខ្លួន ដូចជាកើតកមរមាស់ជាដើម។ក្នុងដើមដង្ហិត គឺស្លឹកដែលមានប្រសិទ្ធិភាពខ្លាំង ព្រោះវាផ្ទុកនូវជាតិរំអិល mucilage ជាតិថ្នាំពិសេសច្រើនមុខ ដូចជា des stérols, des acides divers et des coumarines, des hétérosides et des flavonoïdes et aussi des glucosides។

លោកគ្រូពេទ្យដង្ហិត ឯកទ្ទេសខាងជម្ងឺស្បែក មើលជាសឹងតែទាំងអស់ជម្ងឺសើរស្បែក លើកលែងតែ កញ្ជ្រិល rougeole, ស្អូច rubéole, អុតស្វាយ varicelle, អុតក្តាម scarlatine, អុតធំ variole, ឬស verrues មហារីកស្បែក។ នៅស្រុកខ្មែរយើង បើមានសល់ដី គួរតែដាំ ដង្ហិត១ដើម នឹងម្រំ១ដើម បងប្អូននឹងសុខសប្បាយពីរឿងជម្ងឺស្បែកកូនចៅ តាំងពីអាតូចកូនងែត ដល់អាធំ។

loading...
SHARE