Loading...

ហួសចិត្តខ្លាំងណាស់ គិតទៅមនុស្សយើងប្រភេទអីក៏មានដែរ គ្មានលុយសូម្បីមួយរៀលក្នុងខ្លួន តែធ្វើឬកដូចសេដ្ឋី ចូលហាងខារ៉ាអូខេគេកុម្មង់ស្រាបៀរផឹកម្ដងមួយកេះតែម្នាក់ឯង ស្រាប់តែដល់ពេលអ្នកលក់គិតលុយបែរជាធ្វើមុខគួរអោយអាណិតលើកដៃសំពះអ្នកលក់ទៅវិញ ។

បើសម្ដីអ្នកលក់ក្នុងវីដេអូនេះបានអោយដឹងថា បុរសខាងលើប្រាប់ថាគាត់មកពីខេត្តក្រចេះធ្វើដំណើរមកដល់កំពង់ចាមដោយសារសុំឡានគេជិះ ដល់ផ្លូវបំបែកគេដេញចុះ ដោយសារខ្លួនហេវហត់ពេកក៏សម្រេចចិត្តចូលហាងខារ៉ាអូខេនេះតែម្ដងទៅ។ ដំបូងគាត់បានកុម្មង់ស្រាបៀរ អាន់ឆើ មួយកេះ ហើយកុម្មង់ចម្រៀងសុទ្ធតែបទ «ផ្លូវបឹងត្របែកទៀត» ។ លុះផឹកអស់ចង់ហៅមួយកេះទៀតបម្រុងហៅថែមមួយកេះទៀត តែមើលទៅដូចមិនទំនងក៏សុំគិតលុយស្រាប់តែបុរសអាណាថាខាងលើធ្វើសកម្មភាពលើកដៃសំពះតែម្ដង។

គួរបញ្ជាក់ថា បុងគិតលុយមានចំនួនសរុប៥០ដុល្លា ចំណែកបុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ៕

Loading...


ប្រភព៖ khmernews.news

loading...
SHARE