Loading...

វាជាការពិតដែលអ្នកប្រើប្រាស់ទឹកអប់មួយចំនួនមិនសូវចាប់អារម្មណ៍ចង់ដឹង ពីពត៌មានលម្អិតរបស់ទឹកអប់ទេ។ ជាទូទៅ ពួកគេនឹងដើរផ្សារ ឬកម្មង់ទិញទឹកអប់ដែលធ្លាប់ប្រើពីមុន ព្រោះវាមានក្លិនក្រអូបជាប់ចិត្ត ហើយក៏មាន​មនុស្សមួយចំនួនទៀត និយមផ្លាស់ប្តូរទឹកអប់ច្រើនក្លិនតាមចំណង់ចំណូលចិត្ត។ ខាងក្រោមនេះជាការពិត៣យ៉ាងដែលអ្នកប្រើប្រាស់ទឹកអប់គួរតែដឹង។

១. ការរក្សាទឹកអប់ដាក់ក្នុងបន្ទប់នឹងមិនធ្វើអោយខូចក្លិនឡើយ
ជាការពិត មនុស្សមួយចំនួនយល់ថាការដាក់ទឹកអប់ក្នុងបន្ទប់ទឹក នឹងធ្វើអោយក្លិនវាប្រែប្រួល​ខុសពីក្លិ​នដើមទាំងស្រុង។ វាមិនមែនទាំងស្រុងនោះទេ តាមពិតដោយសារតែ​សីតុណ្ហភាព​បន្ទប់មានភាពប្រែប្រួល ក្លិនទឹកអប់មួយចំនួននឹងអាចស្រាលបន្តិច ហើយក្លិនខ្លះនឹងរក្សាភាពដើមទាំងស្រុង។

Loading...

២. ការបាញ់ទឹកអប់ពេញរាងកាយនឹងមិនធ្វើអោយមានក្លិនក្រអូបល្អ ហើយបានយូរទេ
មនុស្សមួយចំនួនប្រើប្រាស់ទឹកអប់លើសពីអ្វីដែលគួរធ្វើ និយាយអោយងាយយល់គឺបាញ់​ទឹកអប់ដូចមុជ​ទឹកអប់។ អ្វីដែលជាការអនុវត្តដ៏ត្រឹមត្រូវសម្រាប់អ្នកប្រើទឹកអប់គឺ បាញ់វានៅ​កន្លែងដែលមានកម្តៅ​បំផុត​លើរាងការរបស់យើងដូចជានៅកដៃ ឫនៅក្រោមទងស្លឹកត្រចៀកជាដើម។

៣. ក្លិនឈ្ងុយរបស់ទឹកអប់ពេលបាញ់លើរាងកាយខុសពីក្លិនក្នុងក្រដាសតេស្ត
ក្លិនដែលអ្នកសាកល្បងនៅកន្លែងលក់ អាចខុសគ្នាពីក្លិនដែលអ្នកប្រើប្រាស់លើរាងកាយ។ ដោយសារខ្លួនប្រាណ និងស្បែកមានលក្ខណ:ពិសេស និងមានក្លិនខុសៗគ្នាទៅតាមបុគ្គលនីមួយ ក្លិនទឹកអប់ក៏អាចប្រែប្រួលតាមនោះដែរ។

loading...
SHARE