Loading...

យោងតាមគណនីហ្វេសប៊ុក ឈ្មោះបានរៀបរាប់ថា Bophorn Reall II បងប្អូនបីនាក់នេះពិត ជាគួរអោយអាណិតណាស់ ដោយសារភាពក្រីក្រម្តាយឪពុក ពួកគេចំណាកស្រុកទៅថៃ ចោលកូនអោយរស់នៅជាមួយជីដូន ដល់ទៅបួននាក់ បងស្រីគេបង្អស់តែនាំប្អូនទៅបេះត្រកួន រើសខ្យង ខ្ចៅ បេះផ្កាស្នោរនៅឯស្រះឆ្ងាយពីផ្ទះ ដើម្បីយកទៅលក់ពេលព្រឹកដោយដើរលក់ ពីផ្ទះទៅផ្សារ ទៅមកដោយថ្មើរជើង ព្រោះខ្វះខាតលុយរៀន និងទិញសម្លៀកបំពាក់ ម្យ៉ាងជីដូនចាស់ហើយ លក់នំតិចតួចមិនអាចរស់បាន ដូចនេះក្មេងទាំងបីនេះត្រូវទូល ត្រកួនលក់រាល់ព្រឹកពេលអត់លុយ។
ដូចនេះខ្ញុំបាទបានជួប ពិតអាណិតពន់ពេក មានតែផុសអោយសប្បុរសជនក្នុង និងក្រៅប្រទេសជួយពួកគាត់ផង ខ្ញុំបាទនិងអោយពួកគាត់បានខោអាវថ្មី និងមានការហូបចុកគ្រប់គ្រាន់ ជាងនេះបន្តិចក៏ប្រសើរដែរ🙏🙏
ប្រសិនបើបងប្អូនចង់ជួយគាត់ទាំង ៤នាក់បងប្អូននេះសូមទាក់ទងមកលេខ ☎️069:87-02-07.
……………………………………….
បញ្ជាក់ (ពួកគាត់រស់នៅភូមិ អូតាវ៉ៃ សង្កាត់ ប៉ៃលិន ក្រុង និង ខេត្ត ប៉ៃលិន )

Loading...

loading...
SHARE