Loading...
មនុស្ស​ស្រី​ភាគ​ច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​នូវ​ស្បែក​ដែល​ស្រស់ស្អាត​រាង​ដ៏តូច​ច្រលឹង គួរ​ឱ្យ​ស្រលាញ់ និង​ចង់​ត្រកងបី។ប្រសិន​បើ​អ្នក​ចង់​ឱ្យ​ក្តី​ប្រាថ្នា​មួយនេះ​ជោគ​ជ័យ​សូម​អនុវត្តន៍​​និង​ទទួលទាន​ភេសជ្ជៈ​ដែល​យើង​នឹង​បង្ហាញ​នៅ​ខាងក្រោម​នេះ​ឱ្យ​អ្នក​បាន​ស្វែងយល់។

Loading...
គ្រឿងផ្សំ៖
  • Beetroot ១មើម
  • ការ៉ុត ១មើម
  • ត្រសក់ ១ផ្លែ
  • ផ្លែប៉ោម ១ផ្លែ
  • គ្រាប់ផ្លែទទឹម ១មួយចំហៀងផ្លែ
  • ខ្ញី ១មើមតូច
  • ផ្លែក្រូច ១ផ្លែ
  • ផ្លែឪឡឹក ១ចំណិត
  • ស្លឹកជីអង្កាម ១កូនចាន
  • ក្រូចឆ្មា ១ចំហៀង
ការរៀបចំ៖
  1. ដំបូង​អ្នក​ត្រូវ​ជិត​សម្បក​Beetroot​និង​លាង​ឱ្យបាន​ស្អាតល្អ​ជិត​វាជាដុំ​តូចៗ ដាក់​ចូល​ចូលក្នុង​ម៉ាស៊ីន​សម្រាប់​កិន​និងគៀប​យក​ទឹក​ផ្លែឈើ​បានល្អ​មិន​បន្សល់​កាក។
  2. ដំណាក់​កាល​ទីពីរ​អ្នក​ត្រូវ​ដាក់​ផ្លែ​ការ៉ុត​ដែលបាន​ជិតសម្បក​រួច​ចូល​ទៅក្នុង​ម៉ាស៊ីន។
  3. ជាបន្តអ្នក​ត្រូវ​ដាក់​ត្រសក់​ចូល​១ផ្លែ​(ជិត​សម្បក​ស្អាត)។
  4. បន្ទាប់មក​ដាក់ផ្លែ​ប៉ោម​ចូល។
  5. បន្ថែម​គ្រាប់​ផ្លែទទឹម។
  6. ដាក់​ខ្ញី​មួយដុំ​តូចល្មម។
  7. ជាចុង​ក្រោយ​សូមចាក់​ផ្លែក្រូច​ចូល។
  8. ផ្ទេរ​ទឹក​ភេសជ្ជៈ​មួយនេះ​ចូល​ទៅក្នុង​ម៉ាស៊ីន​ក្រឡុក​ផ្សេង​មួយទៀត។
  9. បន្ថែម​ចំណិត​ផ្លែឪឡឹក​ចូល(យកគ្រាប់ចេញ)។
  10. ស្លឹកជីអង្កាម ច្របាច់​ទឹក​ក្រូចឆ្មា​ និង​ដុំទឹកកក​រូច​កិន​វាឱ្យ​ម៉ត់។
សូម​ទទួលទាន​ភេសជ្ជៈ​មួយកែវ​នេះ​ជារៀងរាល់​ថ្ងៃ​ដើម្បី​សម្រស់​និង​សុខភាព​ល្អ៕

loading...
SHARE