Loading...

​ក្រុមហ៊ុនមួយក្នុងចំណោម ក្រុមហ៊ុន​ចំនួន​ ៥១​របស់​ចិន​ កំពុង​ស្វែង​រក​គូ​ដៃ​ពាណិជ្ជកម្ម ​នៅ​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់រថយន្ត​ ខ្នាត​តូច​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី​។ ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិស នី​នេះ​មាន​ឈ្មោះថា​ Solo ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ តឺ​ចូវ​ ប្រទេស​ចិន​។

នៅ​ក្នុង​ជំនួប​វិនយោគិនពីប្រទេសចិនក្នុងកម្មវិធីផ្លូវសូត្រសមុទ្រម្សិលមិញនេះ លោក​ឧកញ៉ា ​ពុង ឃាវសែ​​ ប្រធានសមាគមខ្មែរ-ចិន នៅកម្ពុជាបាន​ឲ្យងដឹងថា ​ក្រុមហ៊ុន​ Solo ដែល​មាន​រោងចក្រ​ផលិត​រថយន្ត​ខា្នត​តូច ដើរ​ដោយ​អគ្គិសនី គ្រោង​នាំ​យក​រថយន្ត​តម្លៃ​ទាប​ត្រឹមតែ ១ពាន់ដុល្លារ មក​ផ្គត់ផ្គង់​នៅ​កម្ពុជា ហើយ​ពេល​នេះ​គឺ​កំពុង ​ស្វែង​រក​វិនិយោគិន​ក្នុងស្រុក​ ដើម្បី​ហក់​ចូល​ទីផ្សារ​រថយន្ ត​នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់​បំផុត​។

Loading...

គូស​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​ ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​នេះ បានផលិតរថយន្តអគ្គិសនីរហូតដល់ ១លាន​គ្រឿង​និងផ្គត់ផ្គង់តាមបណ្ដា ប្រទេសមួយចំនួន។​​ ដោយ​ឡែក​លក្ខណៈ​ ពិសេស​នៃ​រថយន្ត​នេះ ​គឺចំណាយ​តិច​តែ​ ១ដុល្លារ​អាច​ធ្វើ​ដំណើរ​ បាន​ចម្ងាយ​ដល់​ទៅ​ ១០០​គីឡូម៉ែត្រ​៕​​

ប្រភព៖​ autobodia.com

loading...
SHARE