Loading...

នារី​មាឌ​ល្អិត​ដែល​ធ្លាប់​​តែ​ត្រូវ​គេ​ហៅ​​ អាតឿ អូន​តឿ​ ធ្លាប់​មាន​អារម្មណ៍​ថា​ក្ដៅ​ចិត្ត​ដោយ​ សារ​ពាក្យ​លលេង​ប្រភេទ​ហ្នឹង​​អត់? ប្រិយមិត្ត​ភាគ​ច្រើន​ប្រហែល​ជា​ស៊ាំ​ទៅ​ហើយ ​​នឹង​ពាក្យ​បែប​នេះ ទោះ​បី​ក្នុង​ចិត្ត​ឈឺ​តិច​ៗ​ ប៉ុន្តែ​ពេល​លឺ​គេ​ហៅ​ច្រើន​ពេក ​ទៅ​ក៏​លែង​ចង់​ប្រកែក​តវ៉ា​អ្វី​ទាំង​អស់។ តែ​បើ​វ័យ​យើង​នៅ​កំពុង​លូតលាស់​នៅ​ឡើយ​ សូម​កុំ​ទាន់​អស់​សង្ឃឹម​អី ថ្ងៃ​នេះ យើងនឹង​បង្ហាញ​វិធី​សាស្ត្រ​ខ្លះ​ៗ ​ដើម្បី​​ជួយ​ឲ្យ​រាង​កាយ​យើង ​លូត​កម្ពស់​បាន​កាន់​តែ​ប្រសើរ។

1, ពន្លូត​កម្ពស់​ដោយ​ការ​ហាត់​ប្រាណ

មិន​ថា​ជា​ការ​ហែល​ទឹក លោត​កម្ពស់ រាំ​តាម​ចង្វាក់​ភ្លេង លេង​បាល់​បោះ ជិះកង់ រួម​ទាំង​ការ​ចាប់​តោង​បង្គោល តោង​ខ្សែ គឺ​សុទ្ធ​តែ​មាន​ចំណែក​ជួយ​ឲ្យ​នារី​ៗ​អាច​លូត​កម្ពស់​បាន​កាន់​តែ​ល្អ ដោយ​សារ​ការ​លេង​ កីឡា​ទាំង​អស់​នេះ​នឹង​ជំរុញ ​ឲ្យ​រាងកាយ​ផលិត​អ័រម៉ូន​លូតលាស់ (Growth hormones)។ គួរ​ហាត់​ប្រាណ​ដោយ​កីឡា ​ទាំង​នេះ​ជា​ប្រចាំ​ឲ្យ​បាន​ ៣០-៦០នាទី​​ក្នុង​មួយ​ថ្ងៃ ឲ្យ​បាន​ទៀងទាត់។

2, ពន្លូត​កម្ពស់​ដោយ​ការ​លោត

ក្បាច់​ហាត់​ប្រាណ​ពិសេស ​ជាង​គេ​​សម្រាប់​ការ​សម្រក​ទម្ងន់ ​នោះ​គឺ​ការ​លោត​ដោយ​លើក ​ដៃ​ឡើង​លើ​ឲ្យ​អស់។ អ្នក​អាច​ព្យាយាម​លោត​ជា​ប្រចាំ​ឲ្យ​បាន​មួយ​ថ្ងៃ​៥០​ដង ដោយ​អាច​សម្រាក​បន្តិច​ៗ នៅ​រៀងរាល់​លោត​បាន​១០​ដង។
3, ពន្លូត​កម្ពស់​ដោយ​ការ​ញ៉ាំ​អាហារ

នារី​ៗ​ដែល​ចង់​ខ្ពស់​គួរ​ទទួល​ទាន ​អាហារ​ឲ្យ​បាន​គ្រប់​ពេល និង​គ្រប់​ទាំង ៥ក្រុម​ជា​ពិសេស​អាហារ​ដែល​ សម្បូរ​ទៅ​ដោយ​​សារជាតិ​រ៉ែ និង​វីតាមីន​ផ្សេង​ៗ រួម​ទាំង​អាហារ​ដែល​ជា​ប្រភព​ប្រូតេអ៊ីន និង​កាល់ស្យូម ដូច​ជា ទឹក​ដោះ​គោ ស៊ុត តៅហ៊ូ​សណ្ដែក​សៀង ​ដែល​អាច​ជួយ​ឲ្យ​រាង​កាយ​យើង​រឹងមាំ និង​អាច​ឲ្យ​គ្រប់​ផ្នែក​​រីក​ចម្រើន​ លូតលាស់​បាន​​យ៉ាង​ពេញលេញ។

4, ពន្លូត​កម្ពស់​ដោយ​ការ​ឈប់​ញ៉ាំ ​​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្កាស និង​គ្រឿងស្រវឹង

មិនថាជា​ជាតិអាស៊ីត​នៅ ​ក្នុង​ភេសជ្ជៈ​ឬ​ជាតិ​អាល់កុល ​នៅក្នុងភេសជ្ជៈនោះទេ គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​រាំង​ស្ទះ ​ដល់​ការស្រូប​យក​ជាតិ​ កាល់ស្យូម​នៅ​ក្នុង​ឆ្អឹង ដូច្នេះ​នារី​​ដែល​ចូល​ចិត្ត​ ភេសជ្ជៈ​មាន​ហ្គាស និងភេសជ្ជៈមានជាតិអាល់កុល គួរតែផ្លាស់ប្តូរអាកប្បកិរិយារបស់​ខ្លួន ប្រសិនបើចង់​ឲ្យ​ខ្លួន​មាន​កម្ពស់​ខ្ពស់​ល្អ។

Loading...

5, ពន្លូត​កម្ពស់​ដោយ​ការ​គេង

ការ​គេង​លក់​បាន​គ្រប់គ្រាន់​រៀងរាល់​យប់​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បាន​រីក​លូតលាស់ និង​បង្កើត​កោសិកា​ផ្សេង​ៗ​ឡើង​វិញ​បាន​យ៉ាង​ពេញលេញ។ ក្រៅ​ពី​នេះ​ក្នុង​កំឡុង​ពេល​ចាប់​ពី​ពាក់​កណ្ដាល​អាធ្រាត​រហូត​ដល់​ម៉ោង ៥​ភ្លឺ រាងកាយ​របស់​យើង​នឹង​បញ្ចេញ Growth Hormones ដែល​មាន​ឥទ្ធិពល​ផ្ទាល់​ចំពោះ​ការ​ពន្លូត​កម្ពស់។ អ្នក​គេង​លក់​កាន់​តែ​ស្កប់​ប៉ុណ្ណា អ័រម៉ូន​នោះ​នឹង​បញ្ចេញ​មក​កាន់​តែ​ច្រើន​ប៉ុននោះ។

6, ពន្លូត​កម្ពស់​ដោយ​ការ​ញ៉ាំ​ទឹក​ដោះ​គោ

ប្រិយមិត្ត​ដែល​ចង់​ខ្ពស់​គួរ​ផឹក ​ទឹកដោះគោ​ឲ្យ​បាន​មួយ​ថ្ងៃ ២កែវ ដោយ​ពេល​វេលា​សក្ដិសម​​គឺ ​ក្រោយ​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​មុន​ចូល​គេង ដោយ​ទឹក​ដោះ​គោ​ស្រស់​សាប​ៗ ​នឹង​​ផ្ដល់​ផល​បាន​ល្អ​បំផុត ដោយ​សារ​វា​មាន​បរិមាណ​កាល់ស្យូម​ខ្ពស់ និង​គ្មាន​បន្ថែម​ជាតិ​ស្ករផង។ ប៉ុន្តែ​បើ​ប្រិយមិត្ត​ខ្លាច​ធាត់ ឬ​កំពុង​សម្រក​ទម្ងន់​អាច ​​​ជ្រើសរើស​​​ទឹក​ដោះ​គោ​​​ស្រស់ ​ដែល​គ្មាន​ជាតិ​ខ្លាញ់​បាន។

7, ពន្លូត​កម្ពស់​ដោយ​​ក្បាច់​យូហ្កា​​ពន្លូត​ឆ្អឹង

មាន​ក្បាច់​យូហ្កា​ជា​ច្រើន​ដែល ​​អាច​ជួយ​ឲ្យ​យើង​​ពន្លូត​ឆ្អឹង​បាន ដែល​​មាន​ឥទ្ធិពល​ឲ្យ​​កម្ពស់​ របស់​យើង​លូត​ខ្ពស់​បាន​ជា​លំដាប់។

8, ពន្លូត​កម្ពស់​ដោយ​ចាក់​អ័រម៉ូន

ការ​ចាក់​អ័រម៉ូន​គឺ​ជា​វិធី​ម្យ៉ាង​ទៀត​ដែល​អាច​ជួយ​ឲ្យ​ស្រី​ៗ​កាន់​តែ​ខ្ពស់​បាន ប៉ុន្តែ​ក៏​អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ៗ​​ដល់​រាង​កាយ​របស់​យើង​ដែរ។ បើ​សិន​ប្រិយមិត្ត​មិន​​ទាប​ដោយ​សារ​ខ្វះ​អ័រម៉ូន​នេះ​ទេ ពេល​ចាក់​ចូល​ទៅ​វា​នឹង​ធ្វើ​ឲ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ បង្ក​ជា​រោគ​ទឹក​នោម​ផ្អែម លើស​ឈាម ជំងឺ​ឆ្អឹង រួម​ទាំង​​មហារីក​ពោះវៀន​ធំ​ទៀត​ផង។

9, ពន្លូត​កម្ពស់​ដោយ​ការ​វះ​កាត់

វិធី​មួយ​ទៀត​ដែល​ជួយ ​ឲ្យ​យើង​កាន់​តែ​ខ្ពស់បាន គឺ​ការ​វះ​កាត់​ពន្លូត​កម្ពស់​ ដោយ​វះ​កាត់​បញ្ចូលល​ឧបករណ៍​ ទាញ​ឆ្អឹង​នៅ​ឆ្អឹង​ស្មង​ជើង ដែល​អាច​បន្ថែម​កម្ពស់​ឲ្យ​យើង​បាន​ដល់ ៥​សង់ទីម៉ែត្រ។ ក៏​ប៉ុន្តែ​វិធី​នេះ​ត្រូវ​ចំណាយ​ច្រើន​ ហើយ​ក៏​មាន​ការ​ប្រថុយប្រថាន​​ដែរ ៕

loading...
SHARE