ប្រទេសថៃ៖កុមារីក្នុងវ័យ ៥ឆ្នាំម្នាក់បានកើត ជំងឺថ្លើមដ៏ចំលែកគួរអោយអាណិតតាំងពីអាយុ ៣ខែ រហូតភ្នែករបស់មិនអាចមើលឃើញ។


កុមារីខាងលើជាជនជាតើថៃ តាមការរៀបរាប់របស់ស្ត្រីជាម្ដាយបាននិយាយថា តាំងពីកើតមកកូនមានសុខភាពធម្មតា តែដល់អាយុ ៣ ទៅ ៤ខែកូនក៏ចាបផ្ដើមឈឺ ។ពេលយកកូនទៅពិនិត្យសុខភាព​ គ្រូពេទ្យបានប្រាប់ថា កូនស្រីខូចថ្លើម ចាប់ពីពេលនោះនាងចាប់ផ្ដើម រមាស់ស្បែក ពេលមានរបួសឈាមពិបាកនឹងឈប់ហូរ ពោះរីកធំដោយសារមានទឹកដក់នៅក្នុងពោះ ដុំពកលើស្បែកដែលរីកឡើងនោះក៏មិនអាចធ្វើការកាត់ចេញ ព្រោះថាពេលមានរបួសម្ដងៗពិបាកនៅក្នុងការព្យាបាលខ្លាំងណាស់។

ពេទ្យបានព្យាយាមបណ្ដុះកោសិការថ្លើមរបស់ក្មេងមកវិញ តែវាត្រូវការពេលវេលាវែងក្នុងការព្យាបាល និងត្រូវចំណាយប្រាក់ច្រើន រីឯគ្រួសារក៏មានជីវភាពមិនសូវល្អ ណាមួយពួកគេបានចំណាយការព្យាបាលរយៈពេល ៥ឆ្នាំមកហើយ។


ប្រភព៖​ KhmerNews.News

SHARE