Loading...

ឬស គឺជាជំងឺសើរស្បែកមួយប្រភេទ ដែលមានលក្ខណ:រឹងៗ ដុះពកចេញមកក្រៅ ហើយភាគច្រើនវាកើត មាននៅត្រង់ម្រាមដៃ និងម្រាមជើង ដែលបង្កឡើងដោយមេរោគ ម្យ៉ាងមានឈ្មោះថា HPV។ នៅពេលដែលមេរោគនេះ ជ្រៀតចូលទៅក្រោមស្បែកវា នឹងរីករាលដាលយ៉ាងឆាប់រហ័ស ទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។ ដូច្នេះដើម្បីកុំឲ្យជំងឺនេះរីក រាលដាលកាន់តែខ្លាំង ហើយអាក្រក់មើល សូមប្រើប្រាស់ខ្ទឹមស។ ខ្ទឹម គឺជាគ្រឿងទេសមួយប្រភេទដែលគេប្រើប្រាស់ស្ទើរតែរាល់ថ្ងៃ ក៏ប៉ុន្តែវាគឺជាឱសថសម្រាប់ កម្ចាត់បញ្ហាឬសយ៉ាងពូកែបំផុត។

របៀបប្រើប្រាស់
១.បកសំបកខ្ទឹមសមួយកំពឹស រួចចិញ្ច្រាំដាក់ចូលទៅក្នុងចានមួយ។
២.ចាក់ទឹកខ្មេះចូលឲ្យជោគខ្ទឹមសដែចិញ្ច្រាំនោះ។
៣.យកខ្ទឹមសមិនបិទនៅ លើកន្លែងដែលកើតឬស រួចរុំទុកមួយយប់។
៤.សូមព្យាបាលអនុវត្តជារៀងរាល់ថ្ងៃ ក្នុងរយ:ពេល២ទៅ៣សប្តាហ៍ ច្បាស់ជាឃើញផល៕

Loading...

ប្រភព:rak sukapap

loading...
SHARE