Loading...

សៀមរាប៖ នៅវេលាម៉ោង០៨និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ មាន៖
០១: ឈ្មោះ សុខ ថៃ ហៅម៉ារីយ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរឌីជេចាក់ភ្លេងទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន

០២: ឈ្មោះ ទូច ណារិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរឌីជេចាក់ភ្លេង ទីលំនៅភូមិព្រែកព្នៅ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន

០៣: ឈ្មោះ មាស រតនា ហៅយុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរឌីជេចាក់ភ្លេង ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន
០៤: ឈ្មោះ ហឿន ដារីកា ហៅធីតា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនារីអូតេស ខារ៉ាអូខេពីរ៉ាមីត ទីលំនៅភូមិខ្នាថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ឃាត់ខ្លួនពីបទសមគំនិតជួញដូរ និង មានសារធាតុញៀនក្នុងខ្លួន
០៥: ឈ្មោះ សន រតនា ហៅនាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន
០៦: ឈ្មោះ តាំង ស៊ឺងួង ហៅទី រឺ យៀន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមគ្គុទេសទេសចរណ៍ ទីលំនៅភូូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនពីបទចាត់ចែង និង មានសារធាតុញៀនក្នុងខ្លួន
០៧: ឈ្មោះ អ៊ុយ សំនាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ទីលំនៅភូូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន
០៨: ឈ្មោះ ស៊ឹម ដាវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរមេកាខារ៉ាអូខេពីរ៉ាមីត ទីលំនៅភូូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនពីបទប្រើប្រាស់ និង មានសារធាតុញៀនក្នុងខ្លួន។ សមត្ថកិច្ចបានដកហូត ម្សៅកេតាមីន ប្រភេទខេ ចំនួន១០កញ្ចប់ ស្មើនឹងទំងន់១០,២ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២គ្រឿង ទូរស័ព្ទដៃចំនួន ០៤គ្រឿង ឧបករណ៍ប្រើប្រាស់ និង សំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន និង កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងសៀមរាប នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ៕ ប្រភព៖
ព័ត៍មានបន្ទាន់ៗក្នុងសង្គម

Loading...


ប្រភព៖ khmer-press

loading...
SHARE