Loading...

ប្រសិន​បើ​អ្នក​បាន​ទទួល​ដំណភ្ជាប់ (Link) តាម​រយៈ Facebook Messenger ពី​នរណា​ម្នាក់ ឬ​ពី​មិត្ត​របស់​អ្នក​ក្ដី គួរ​តែ​កុំ​ចុច​លើ​វា។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សុវត្ថិភាព​អ៊ីនធឺណែត នៅ​ Kaspersky Lab បានរក​ឃើញ​ថា នៅ​លើ​កម្មវិធី​ផ្ញើសារ​របស់​ហ្វេសប៊ុក (Facebook Messenger) គឺ​ជា​កន្លែង​ដែល​អ្នក​ប្រើងាយ​​នឹង​ទទួល​បាន​ដំណ​ភ្ជាប់ ទៅ​កាន់​គេហទំព័រ​ក្លែងក្លាយ។ ហើយ​បន្ត​មក​ទៀត ជា​មួយ​នឹង​ចិត្ត​សាស្ត្រ​របស់​ក្រុម Hacker ពួក​គេ អាច​បញ្ចុះបញ្ចូល​ឱ្យ​អ្នក​ប្រើ​ធ្វើ​ការ​ដំឡើង​កម្មវិធី​ដែល​មាន​គ្រោះ​ថ្នាក់ ឬ​អាច​ភ្ជាប់​ជា​មួយ​នូវ​មេរោគ​ផ្សេងៗ។

Loading...

ទោះ​បី​ជា​គេ នៅ​តែ​មិនទាន់​ច្បាស់​ពី​របៀប​ដែល​មេរោគ​នេះ រីករាល​ដាល​ក៏​ដោយ តែ​អ្នកស្រាវជ្រាវ​ជឿជាក់​ថា ក្រុម Hacker អាច​លួច​យក​ទិន្នន័យ ឬ​បញ្ចូល​នូវ​មេរោគ​ផ្សេងៗ គឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ចុច​ដំណ​ភ្ជាប់​ក្លែងក្លាយ ដែល​ពួក​គេ​បញ្ជូន​មក​ឲ្យ​យើង។ មេរោគ​ទាំង​នោះ​ដែរ ក៏​អាច​ឆ្លង​ចូល​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទាំង​បី​រួម​មាន Windows, MacOS និង Linux។

អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចងចាំ​ថា គ្រាន់​តែ​ចុច​ដំណភ្ជាប់​មួយ ដែល​មិន​មាន​សុវត្ថិភាព ឬ​គ្មាន​ប្រភព​ច្បាស់​លាស់ ក៏​គេ​អាច Hack កុំ​ព្យូទ័រ​របស់​អ្នក​បាន​ដែរ។

ប្រភព៖ The Hacker News

loading...
SHARE