ពិតជា​សោកស្តាយខ្លាំង​ណាស់​ សម្រាប់​ក្រុមគ្រួសារ​ ក៏ដូចជា​មិត្តភក្តិ ដែល​ធ្លា​ប់រៀន​ជាមួយគ្នា ហើយ​ទើបតែប្រលងជាប់​បាក់​ឌុប​ថ្មីៗ​ ដែលមានគ្នា ៣ នាក់ បាន​ទៅ​ដាក់ពាក្យ​ប្រលង​គ្រូ ​បែរជាជួបគ្រោះថ្នាក់ចរាចរណ៍​
ដោយត្រូវ​រថយន្ត សាំ​យ៉ុង ដឹក​អ្នកដំណើរ​បុកយ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ២ នាក់ និង របួសធ្ងន់​ម្នាក់ ។ករណីរ​នេះ​បានកើត​ឡើង​ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០១៧ នៅ​ចំណុច វាល​ព្រៃ​ភ្លូ ឃុំ កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយ​រថយន្ត​សាំ​យ៉ុង បុកជាមួយ​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា ៣ នាក់ បណ្តាលឱ្យ ២ នាក់ ​ស្លា​ប់​ភ្លាមៗ​នៅ​នឹងកន្លែង និង ម្នាក់ទៀត​រងរបួស​ធ្ងន់
ត្រូវបាន​សមត្ថកិច្ច​ដឹកយកទៅ​សង្គ្រោះបន្ទាន់​ផងដែរ ចំណែករ​ថយន្ត​បង្កហេតុ​បាន​បើក​រត់គេច​ខ្លួនបាត់​ស្រមោល​តែម្តង ។​យុវតី​ដែល​ស្លាប់​ទាំង ២ នាក់នោះគឺ ទី​១ មានឈ្មោះ សុន ម៉េង​ស្រឹ និង ​ទី​២ ឈ្មោះ សុន ទី​ព័រ
ចំណែក​អ្នករងរបួស​មិនបាន​ស្គាល់​ទេ​ ដោយសារ​ភ្លាមៗនោះ​ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ៕


SHARE