Loading...

តារាចម្រៀងរូបរាងស្រស់សង្ហា កែវ វាសនា និង ភរិយាជាទីស្រឡញ់ កំពុងតែអង្រួនបេះដូងអ្នកគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីពួកគេបង្ហាញពីសន្ដានចិត្តចែករំលែកដល់ជនក្រីក្រ ចាស់ៗជរាដែលគ្មានទីពឹងក្នុង ឱកាសរដូវបុណ្យភ្ជុំបិណ្ឌនេះ ។
តារាចម្រៀងសម្បូរដោយប្រជាប្រិយភាព កែវ វាសនា និង ភរិយារូបស្រស់ បានយកអង្ករ ព្រមទាំងថវិកា មួយចំនួនទៅចែកជូនដល់មនុស្សចាស់ ជរាដែលមានជីវភាពទីទ័លក្រលំបាកចំនួន ៤០ គ្រួសារ បង្កឱ្យមានការកោតសរសើរពីសំណាក់មហាជន ទៅលើសន្ដានចិត្តដ៏ ជ្រះថ្លាមួយនេះមិនដាច់ពីមាត់ ។
ក្នុងនោះដែរ ភរិយាតារាចម្រៀងសំឡេងស្រួយ កែវ វាសនា ក៏បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកខ្លួនថា «មកពីវត្តវិញឥលូវមកធ្វើទាន បន្តិចបន្តួចជូនចាស់ៗក្រីក្រចំនួន ៤០ គ្រួសារ សូមឱ្យគ្រួសារខ្ញុំជួបតែសេចក្តីសុខ ប៉ុន្តែទោះជាយ៉ាងណាក៏មិនភ្លេចព្រះរស់នៅផ្ទះដែរ» ៕

Loading...


ប្រភព៖ news.cinema7hd

loading...
SHARE