ជាទូទៅអ្នកតែងគិតថា ការញ៉ាំការហ្វេ និងទឹកតែច្រើនមិនល្អសម្រាប់សុខភាពនោះទេ ព្រោះតែវាអាចធ្វើឲ្យអ្នកគេងមិនលក់ រសាប់រសល់ និងបត់ជើងតូចញឹកញាប់។ ​​​​​តែការសិក្សាចុងក្រោយមួយបានអះអាងថា ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងការហ្វេ និងទឹកតែមិនបានផ្តល់ផល់ប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញវាអាចថែមទាំងផ្ដល់នូវគុណប្រយោជន៍សុខភាពទៀតផង ប្រសិនបើអ្នកញ៉ាំក្នុងបរិមាណត្រឹមត្រូវ។

ការសិក្សាដែលបានធ្វើឡើងក្នុងចក្រភពអង់គ្លេស និងបានចុះផ្សាយតាមសារព័ត៌មានអេឡិចត្រូនិច (Dailymail) បានឲ្យដឹង ការពិតជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ និងទឹកតែអាចផ្តល់គុណប្រយោជន៍សម្រាប់ខួរក្បាល និងរាងកាយបានយ៉ាងច្រើនដូចជា បន្ថែមថាមពលដល់ខួរក្បាលឲ្យមានប្រតិកម្មបានយ៉ាងឆាប់រហ័ស គិតបានត្រឹមត្រូវ និងល្អិតល្អន់ជាដើម។

ជាងនេះទៅទៀតវាបានធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងបន្ថែមសមត្ថភាពដល់ភ្នែកឲ្យមើលឃើញច្បាស់ទៀតផង។ ហើយសូម្បីចំពោះតែកុមារ និងស្រ្តីមានផ្ទៃពោះ ក៏អាចទទួលបានគុណប្រយោជន៍សុខភាពនេះដែរ។ ចុងក្រោយការសិក្សាបានបញ្ជាក់ថា ដើម្បីទទួលបានគុណប្រយោជន៍សុខភាពលោកអ្នកត្រូវទទួលទានការហ្វេក្នុងកម្រិតមិនលើសពី ៤ ពែងក្នុងមួយថ្ងៃ និងទឹកតែមិនលើសពី ​៨ ពែងក្នុងមួយថ្ងៃ៕

SHARE