Loading...

មនុស្សជំនាន់ដើមរបស់ខ្មែរ ពិតជាបានបន្សល់ទុកនូវសា្នដៃជាច្រើនដល់កូនចៅជំនាន់ក្រោយ មិនថាជាមន្ត្រីរាជការ រឺតារាសិល្បៈក៏ដោយ។ យ៉ាងណាមិញ បើទោះបីជាកន្លងផុតទៅអស់កាលយូរយ៉ាងណាក្ដី ក៏ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់ពួកគាត់នៅតែដក់ជាប់នៅក្នុងចិត្តរបស់យើងគ្រប់គ្នា មិនបានរលុបបាត់ទៅណាឡើយ។ បន្ទាប់ពីខំប្រឹងស្វះស្វែងរកដំនឹងរបស់តារាជើងចាស់ជាច្រើនដួងមកចែករំលែក ថ្មីៗនេះគេហទំព័រ Movies star Research ក៏បានចែករំលែកពីប្រវត្តិខ្លះៗ របស់រាជវង្សខ្មែរ ព្រះនាម “នរោត្តម បុប្ផាទេវី” ដល់កូនខ្មែរគ្រប់រូបទុកជាចំនេះដឹង។

សម្តេច​ព្រះរាម នរោត្តម​ បុប្ផា​ទេវី​ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ ៨/១/១៩៤៣ បច្ចុប្បន្ន​ទ្រង់​មាន​ព្រះ​ជន្ម​ ៧៤ព្រះវស្សា​ ទ្រង់​សព្វ​ព្រះ​ទ័យ​ផ្នែក​របាំ​បុរាណ​នេះ​តាំង​ពី​ទ្រង់​មាន​ព្រះ​ជន្ម​ ៥ព្រះវស្សា​ ទ្រង់​ជា​បុគ្គល​ដំបូង​គេ​បង្អស់​រួម​ជាមួយ (​ សម្តេចព្រះមហាក្សត្រីយានី កុសមៈនារីរ័ត្នសេរីវឌ្ឍនា ) ដែល​ជា​អ្នក​សម្ដែង ​និង​បង្កើត​របាំ​អប្សរា​នេះ​អោយ​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​បច្ចុប្បន្ននេះ​​ ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍ ​និង​ទទួលស្គាល់​​ផ្នែក​របាំ​បុរាណ​ខ្មែរ​នេះ​ ទ្រង់គឺជាបុគ្គលដ៏អស្ចារ្យមួយរូប។ បង្វែរអារម្មណ៍មកទស្សនារូបភាពដ៏កម្រ របស់សម្តេចព្រះរាម ( នរោត្តម បុប្ផាទេវី ) ថាតើទ្រង់កាលនៅវ័យក្មេងមានព្រះភ័ក្ត្រស្រស់ស្អាតយ៉ាងណា៖

Loading...



ប្រភព៖ Khmer Note

loading...
SHARE