សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្ត។

គន្លឹះទី១:  ផ្តល់ឧទាហរណ៍ជាក់លាក់

បើអ្នកឆ្លើយសំណួរដែលមានលក្ខណៈអរូបិយ ត្រូវបង្ហាញឧទាហរណ៍ឲ្យបានច្បាស់លាស់ដើម្បីគាំទ្រនូវចម្លិិើយរបស់អ្នក។ អ្នកផ្តល់​អាហារូបករណ៍គេចង់ឃើញភស្តុតាង​​ជាក់ស្តែងជាជាងការនិយាយដោយគ្មានអ្វីមកបញ្ជាក់។

គន្លឹះទី២:  ដាក់ពាក្យសុំតែពេលដែលអ្នកបំពេញតាមលក្ខខណ្ឌរបស់គេ

ចូរអានគ្រប់តំរូវការរបស់អាហារូបករណ៍ (all the scholarship requirements) និងការណែនាំរបស់គេយ៉ាងប្រុងប្រយ័ត្ន ហើយធ្វើឲ្យប្រាកដថាអ្នកបំពេញតាមលក្ខខណ្ឌរបស់គេមុននឹងសម្រេចដាក់ពាក្យសុំ។ ពាក្យសុំរបស់​អ្នកនឹងមិនត្រូវបានគេយកមកពិចារណានោះទេបើសិនជាអ្នកមិនបំពេញតាមលក្ខខណ្ឌរបស់គេនោះទេ។

គន្លឺះទី៣:  កំណត់ពីគោលបំណងរបស់អ្នកផ្តល់​អាហារូបករណ៍

ព្យាយាមឈ្វេងយល់ពីគោលបំណងរបស់ម្ចាស់ឧបត្ថម្ភរបស់កម្មវិធីអាហារូបរណ៍ថាគេចង់បានអ្វី។ តើគេចង់ជំរុញឲ្យមានការចាប់អារម្មណ៍លើមុខវិជ្ជាណាមួយ? តើគេចង់បណ្តុះបណ្តាលអនាគតអ្នកដឹកនាំ​រឺ? បើ​សិនជាអ្នកយល់ច្បាស់ពីគោលបំណងរបស់កម្មវិធីអាហារូបករណ៍ទាំងនោះ អ្នកអាចមានឱកាសខ្ពស់ក្នុងការទទួលបានជោគជ័យ។

គន្លឺះទី៤:  បំពេញទម្រង់ពាក្យសុំអាហារូបករណ៍ឲ្យបានគ្រប់ចំនុច និងតាមការណែនាំ

មានបេក្ខជនច្រើនណាស់ដែលធ្វើមិន​បានត្រឹមត្រូវទៅតាមការណែនាំដែលមាននៅក្នុងទម្រង់ពាក្យសុំអាហារូបករណ៍។

ចូរផ្តល់គ្រប់ចម្លើយដែលគេសួរ ប៉ុន្តែជៀសវាងផ្តល់នូវអ្វីដែលគេសួរ។ វាអត់ប្រយោជន៍ ហើយអ្នកនឹងធ្វើឲ្យគណៈកម្មការលែងពិចារណានូវពាក្យសុំរបស់អ្នកទៀតផង។

ធ្វើយ៉ាងណាឲ្យប្រាកដថាអ្នកបំពេញគ្រប់ចំនុចទាំងអស់។ បើសំណួរហ្នឹងមិនទាក់ទងនឹងខ្លួនអ្នក ចូរបញ្ជាក់ប្រាក់គេ កុំទុកឲ្យទទេរ។

គន្លឺះទី៥:  បំពេញទម្រង់ពាក្យសុំឲ្យ​មានរបៀបរៀបរយ

បើអ្នកទទួលពាក្យសុំដែលត្រូវបំពេញដោយដៃ គួរតែថតចម្លងទុក ២រឺ​៣ច្បាប់ ហើយបំពេញព្រាងសិនដើម្បីជៀសវាងកំហុស។

បន្ទាប់ពីបំពេញរួចរាល់ហើយ ត្រូវអានឡើងវិញដើម្បីត្រួតពិនិត្យកំហុស។ ប្រយ័ត្នណាព្រោះ​គេងាយនឹងមើលឃើញកំហុសរបស់អ្នកណាស់។

គន្លឺះទី៦:  សរសេរពីការសម្រេចកិច្ចការរបស់អ្នក (Accomplishment Resume)

ចងក្រងនូវតារាង Accomplishment របស់អ្នក។ វាអាចប្រាប់អ្នកពីចំនុច​ខ្លាំងរបស់អ្នក និងរៀបចំខ្លួនបានល្អក្នុងការបំពេញទម្រង់ពាក្យសុំ។

ឲ្យតារាង Accomplishment របស់អ្នកទៅអ្នកដែលសរសេរ (គ្រូ ឬក៏ចៅហ្វាយ)  លិខិត​យោង (letters of recommendation) ឲ្យអ្នក។ ពួកគេនឹងអាចសរសេរបានល្អពីអ្នក។

គន្លឺះទី៧:  យកចិត្តទុកដាក់ចំពោះថ្ងៃផុតកំណត់ទទួលពាក្យ

ដាក់អាហារូបករណ៍មិនទាន់ថ្ងៃផុតកំណត់ទទួលពាក្យ ស្មើនឹងធ្លាក់ ១០០%។ សូមប្រយ័ត្នឲ្យមែនទែន។ យកល្អដាក់ឲ្យបាន ១សប្តាហ៍មុនថ្ងៃកំណត់។

គន្លឺះទី៨:  ស្នើឲ្យមិត្តភក្តិ រឺអ្នកស្គាល់ជួយត្រួតពិនិត្យទម្រង់ពាក្យសុំរបស់អ្នក

វាជារឿងល្អបើសិនអ្នកអាចស្នើរឲ្យនរណាម្នាក់ជួយត្រួតពិនិត្យមើលទម្រង់បែបបទរបស់អ្នកដើម្បីជៀសវាងកំហុសដោយអចេតនា។

SHARE