Loading...

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ដើរ​លេង​ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​ដែល​បើក​បុក​ឪពុក​របស់​ខ្លួន​ស្លាប់​ហើយ​បើក​គេចខ្លួន​បាត់​តាំងពី​ខែ​ក​ក្ដ​ដា រហូត​ដល់​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​មុខ​ផ្សារ​ដើម​គរ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ទើប​ឃាត់​បាន ។ជន​រង​គ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៧ កន្លង​មកនេះ នៅ​តាម​ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មានឈ្មោះ ដួង ឆេ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បើ​តាម​សំដី​របស់​ឈ្មោះ ឆេ​ង វាសនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​កូន​អ្នក​ស្លាប់​បាន​ប្រាប់​អោយ​ដឹង​ថា មុន​នឹង​ឃាត់​រថយន្ត​បង្ក​បាន​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​ប្រពន្ធ​ដើរ​លេង​នៅ​ម្ដុំ​វិមាន​ឯករាជ្យ​ក៏​ប្រទះ​ឃើញ​រថយន្ត​ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​2N-4922 បើកបរ​ដោយ​បុរស​ជា​ជនជាតិ​កូរ៉េ​រួម​ដំណើរ​ជាមួយ​ស្ត្រី​វ័យក្មេង​២​នាក់​ទៀត ជា​រថយន្ត​បាន​បើក​បុក​ឪពុក​របស់​គាត់​ស្លាប់​កាលពី​ថ្ងៃ​ទី​០៣ ខែ​ក​ក្ដ​ដា ឆ្នាំ​២០១៧ ទើប​រូបគេ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​និង​ទូរ​សព្ទ័​ប្រាប់​មិត្ត​ភក្តិ​ឱ្យមក​ជួយ ខណៈ​រថយន្ត​បង្ក​បើក​មក​ដល់​ម្ដុំ​ផ្សារ​ដើម​គ អ្នក​បើករថយន្ត​មិន​ស្គាល់ផ្លូវ​ច្បាស់​ទើប​បើក​មក​ឈប់​នៅ​មុខ​ផ្សារ​ដើម​គរ​ហើយ​ភ្លាម​នោះ​រូបគេ​ក៏យក​ម៉ូតូ​ទៅ​ដាក់​បាំង​ពីមុខ​រថយន្ត​និង​ទូរ​សព្ទ័​ហៅ​ប៉ូលិស​ផ្សារ​ដើម​គរ​ឱ្យមក​ជួយ​ធ្វើ​អន្តរាគមន៍​ដើម្បី​កុំឱ្យ​អ្នក​បើករ​ត់ទៅ​ណា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ហេតុតែ​កូន​ជន​រង​គ្រោះ​ស្គាល់​រថយន្ត​ច្បាស់​គឺ​រូប​គាត់​បាន​ទៅ​សូម​មើល​កា​ម៉ា​រ៉ា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ ទើប​ឃើញ​រថយន្ត​ខាងលើ​ស្គាល់​ច្បាស់​ថា​ជា​រថយន្ត​បុក​ឪពុក​គាត់​ស្លាប់​ពិតមែន​ហើយ​បើករ​ត់ទៅ​បាត់​។បច្ចុប្បន្ន​រថយន្ត​និង​អ្នក​បើក​ជនជាតិ​កូរ៉េ​ត្រូវ​បាន​ប៉ូលិស​ប្រគល់​អោយ​ខាង​ប៉ូលិស​ចរាចរណ៍​ក្រុង​ដើម្បី​យក​ទៅ​ចាត់ការ​តាម​និ​តិ​វី​ធី ៕ ប្រភព៖ kohsantepheapdaily

Loading...

loading...
SHARE