Loading...

សិស្សស្រីម្នាក់បានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងបំផុត នៅក្នុងថ្ងៃប្រលងបើកឆាកថ្នាក់ទី១២ដំបូង បន្ទាប់ពីនាងបានរៀបចំយ៉ាងស្អាតដោយសរសេររូបមន្ត ដាក់ជាប់នឹងជើងរបស់នាង តែទីបំផុតក៏ត្រូវបានមេប្រយោគ ហើយនឹង ACUចាប់បាន ក៏ត្រូវអោយយកទឹកលុបអោយជ្រះវិញផងដែរ។

ចំពោះសិស្សស្រីនេះផងដែរ គឺជាបេក្ខជនត្រូវប្រលងនៅ វិទ្យាល័យឫស្សីកេែវ- Russey Keo High School (កូននាគខាងជើងនៃរាជធានីភ្នំពេញ). ហើយក៏ត្រូវបាន ACU ប្រចាំវិទ្យាល័យឬស្សីកែវចាំបាន តែក៏ត្រូវបានអោយលុបចេញ ហើយចូលប្រលងធម្មតា។ រឿងនេះពិតជាគួរអោយចាប់អារម្មណ៏យ់ាងខ្លាំងពីអ្នកលេងហ្វេសប៊ុកចែករំលែកតៗគ្នាជាច្រើនផងដែរ។

អ្នកលេងហ្វេសប៊ុកម្នាក់បានបញ្ចេញមតិថា Kha Win”មិនបញ្ចេញមតិអីច្រើនទេ គ្រាន់ជាការគិតទេ បើមានកន្លែងណាខុសឆ្គងក៏កំុប្រកាន់ កាលខ្ញំុប្រលងក៏មានអ្នកបើកមើលខ្លះ តែក៏មិនដល់ថ្នាក់សរសេរអ្វីច្រើនពេញតែជើងចឹងដែរ បើមិនច្បាស់សមត្ថភាពខ្លួនទេ ក៏ត្រឹមកូនក្រដាសរូបមន្តតូចមួយដើម្បីអោយមានអារម្មណ៍កក់ក្តៅទៅ ម្យ៉ាងនេះគេនៅឲ្យចូលប្រលង ហើយគេមិនថតមុខមកនាំឲ្យខ្មាស់គេផង មួយវិញទៀតយើងនិយាយថាគេក៏ចង់ជាប់យើងក៏ចង់ជាប់ ចុះពីដើមឆ្នាំមក( សំរាប់អ្នករៀនមិនចេះ ) ហេតុអីក៏មិនខំចង់រៀន បើដឹងខ្លួនខ្វះម៉េចក៏មិនបន្ថែម មិនបន្ទោសតែក៏ឃើញថាអ្នកដែលធ្វើបែបនេះភាគច្រើនគឺបានចំណាយពេលវេលាតាមខ្យល់ច្រើនណាស់ ទោះយ៉ាងណាក៏ជូនពរឲ្យប្អូននៅតែប្រលងជាប់”

Loading...


តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងមួយនេះ?

loading...
SHARE