Loading...

ប្រទេសសិង្ហបុរី៖ ការលេងហ្កេមនៅលើកីឡាអូឡាពិក នឹងក្លាយទៅជាការពិតនាឆ្នាំ2024 ខាងមុខនេះហើយ នៅពេលដែលរដ្ឋធានីនៃប្រទេសបារាំង គឺជាម្ចាស់ផ្ទះ។ យោងតាមសហប្រធានគណៈកម្មាធិការដេញថ្លៃកីឡាអូឡាំពិកនៃទីក្រុងប៉ារីសលោក Tony Estanguet បាននិយាយនៃក្នុងព្រឹត្តិការណ៍សមាគមសារព័ត៌មានថា គាត់នឹងបន្ដការចរចាជាមួយនឹងតំណាងនៃអ្នកគ្រប់គ្រងកីឡាអេឡិចត្រូនិច និង គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ស្ដីអំពីលទ្ធភាពនៃការលេងហ្គេម ដែលជាផ្នែកមួយនៃការប្រកួតកីឡាក្នុងទីក្រុងប៉ារីស។

Loading...

ស្របពេលជាមួយគ្នានេះដែរ លោក Estanguet បាននិយាយថា “ខ្ញុំមិនចង់និយាយពាក្យថា `ទេ` នោះទេតាំងពីដំបូងមកម្លេះ។ ខ្ញុំគិតថា វាគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងការធ្វើការជាមួយនឹង IOC គ្រួសារកីឡាអេឡិចត្រូនិច និងអ្នកដទៃទៀតដើម្បីស្វែងយល់ពីដំណើរការ និងហេតុអ្វីបានជាវាជោគជ័យ។” គាត់បានបន្ថែមថា ទាក់ទងទៅនឹងកីឡាអេឡិចត្រូនិចនេះ គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាកយុវវ័យ។ ដូចនេះ យើងត្រូវតែគិតគូលើរឿងនេះ។ យ៉ាងណាមិញ ជំហានដំបូងគឺយើងត្រូវតែសាកល្បងសិនទើបអាចសម្លឹងឃើញលទ្ធផល។

គួរបញ្ជាក់ផងដែរថា កីឡាអេឡិចត្រូនិច នឹងក្លាយទៅជាកីឡាដ៏សំខាន់មួយក្នុង Asian Games ដែលធ្វើឡើងក្នុងប្រទេសចិន នាឆ្នាំ2022។ លើសពីនេះទៅទៀត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានប្រកាសកាលពីខែមេសា ថាកីឡានេះនឹងក្លាយទៅជាកីឡាយថ្មី នឹងធ្វើឡើងដំបូងគេក្នុងឆ្នាំ2018 ខាងមុខនេះ ក្នុងប្រទេសឥណ្ឌូនេស៊ី។

 

loading...
SHARE